សារថ្នាក់បឋមសិក្សា

ជម្រាប​សួ​រលោក​ ​លោកស្រី​ ​និង​ប្អូន​ៗ​កុមារ​ជាទី​គោរព​ ​ស្រឡាញ់​រាប់អាន​!

ខ្ញុំ​បាទឈ្មោះ​ ឡេង សុខអេង​ ​ជា​ចាងហ្វាង​ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​ ​សាខា​ចោមចៅ​ ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ ​លោកស្រី​ដែល​បាន​ជ្រើសរើស​សាលារៀន​ ​អន្តរទ្វីប​ ​អា​រិ​កាំ​ង​ ​សម្រាប់​កូន​ៗ​របស់​លោក​ ​លោកស្រី​។​

​ឆ្លងកាត់​បទពិសោធន៍​ក្នុង​វិ​ស័យ​អប់រំ​អស់​រយៈពេលដប់ប្រាំពីរ​ឆ្នាំ​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ថ្នាក់ក្រោម​ម​ត្តេយ្យ ​ម​ត្តេយ្យ ​និង​បឋមសិក្សា​គឺជា​ថ្នាក់​សំខាន់​បំផុត​សម្រាប់​កុមារ​ដើម្បី​ក្រេប​យកចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​អភិវឌ្ឍ​ឥរិយាបថ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​របស់​កុមារ​ម្នាក់ៗ​ ​ហើយក៏​ជាវ័យ​ដែល​លោក​ ​លោកស្រី​ត្រូវ​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការសិក្សា​ ​ការថែទាំ​សុខភាព​ ​និង​ការ​អភិវឌ្ឍ​ឥរិយាបថ​ ​ព្រោះ​វ័យ​នេះ​ជាវិស័​យ​លូតលាស់​លឿន​បំផុត​ទាំង​ប្រាជ្ញា​ សា្ម​រ​តី ​និង​កាយសម្បទា​។​ ​ដូចនេះ​សាលារៀន​ជា​រឿង​ទីពីរ​​​ដែល​លោក​ ​លោកស្រី​ត្រូវ​សម្រេច​ជ្រើសរើស​សម្រាប់​កូន​ៗ​របស់​លោក​ ​លោកស្រី​។​

​ខ្ញុំ​អាច​និយាយ​បាន​ថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​គឺជា​ជម្រើស​ទីមួយ​សម្រាប់​កូន​ៗ​របស់​លោក​ ​លោកស្រី​ ​ព្រោះ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​មាន​កម្មវិធីសិក្សា​ច្បាស់លាស់​ ​ផ្តោត​ទៅលើ​ការ​បញ្ជ្រាប​នូវ​ចំណេះ​ដឹង​មូលដ្ឋាន​គ្រឹះ​ជា​ចម្បង​។​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​មាន​វិធី​សា​ស្រ្ត​បង្រៀន​ល្អ​ៗ​ ​បទពិសោធន៍​ ​និង​ឆន្ទ​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​ ​មាន​ឯកសារ​ស្រាវជ្រាវ​សម្បូរ​បែប​ ​ព្រមទាំង​មាន​មុខវិជ្ជា​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​បង្រៀន​បំណិន​ជីវិត​។​ ​បន្ទប់​សិក្សា​បំពាក់​ដោយ​គ្រឿងបរិក្ខារ​ទំនើប​ៗ​មាន​ផាសុកភាព​ជាមួយនឹង​ទីធ្លា​ដ៏​ធំ​ទូលាយ​សម្រាប់​សិស្សានុសិស្ស​លេង​ក​ម្សាន្ត​យ៉ាង​មាន​សុវត្ថិភាព​ ​មាន​បរិយាកាស​សប្បាយរីករាយ​ក្នុង​ការសិក្សា​។​ ​សេវា​ប្រឹក្សា​យោបល់​យ៉ាង​កក់ក្តៅ​ ​និង​សេវា​ប្រឹក្សា​ពិនិត្យ​សុខភាព​ ​និង​ព្យាបាល​ជំងឺ​។​ ​ជំរុញ​ឱ្យ​ការសិក្សា​របស់​ប្អូន​ៗ​សិស្សានុសិស្ស​សម្រេច​បាន​នូវ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​ការ​ច្នៃប្រឌិត​ខ្ពស់​ ​និង​ការរស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​ ​មាន​សីលធម៌​ ​និង​សុជីវធម៌​។​

​ជាចុងក្រោយ​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​មាតាបិតា​ ​ឬ​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ​ដែល​បាន​បន្ត​គាំទ្រ​ ​និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ​បាន​មក​សិក្សា​នៅ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​។​ ​សូម​គោរព​ជូនពរ​ ​លោក​ ​លោកស្រី​​ដែល​ជា​មាតាបិតា​ ​ឬ​អ្នកអាណាព្យាបាល​ ​និង​ជូនពរ​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ ​សុភមង្គល​ ​និង​ជោគជ័យ​គ្រប់​ភារកិច្ច​។​

លោក ឡេង សុខអេង

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

រូបភាពពិពណ៌នាថ្នាក់សាខា
ពុធ សុគន្ធោ

គរុកោសល្យមត្តេយ្យសិក្សា

គ្រូបង្គោលក្រោមមត្តេយ្យសិក្សា

គ្រូជំនួយក្រោមមត្តេយ្យសិក្សាសាខាចោមចៅ
ម៉ី មករា

គរុកោសល្យមត្តេយ្យសិក្សា

គ្រូបង្គោលមត្តេយ្យសិក្សា

គ្រូបង្គោលមត្តេយ្យសិក្សាសាខាចោមចៅ
ទិន ស៊ីដែត

បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ

គ្រូជំនួយក្រោមមត្តេយ្យសិក្សា

គ្រូជំនួយក្រោមមត្តេយ្យសិក្សាសាខាចោមចៅ
ម៉ាក សុធារ៉ា

បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ផាត ចន្ធូ

បរិញ្ញាបត្រគណិតវិទ្យា

គ្រូជំនួយបឋមសិក្សា និងអ្នកមើលថែទាំកុមារ

គ្រូជំនួយបឋមសិក្សា និងអ្នកមើលថែទាំកុមារសាខាចោមចៅ
រ៉ុង ណារីន

បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ទី សុគន្ធី

បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រខ្មែរ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
មួន ស៊ីណាត

សញ្ញាប័ត្រមធ្យមសិក្សាគរុកោសល្យ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ឥន កែវកន្និដ្ឋា

បរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ដួង តារា

បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រអប់រំ

គ្រូភាសាអង់គ្លេស

គ្រូភាសាអង់គ្លេសសាខាចោមចៅ
អ៊ិន ដារ៉ា

បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

គ្រូភាសាអង់គ្លេស

គ្រូភាសាអង់គ្លេសសាខាចោមចៅ
សុន ប៉ារ៉ាដា

បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលសាធារណៈ

គ្រូភាសាអង់គ្លេស

គ្រូភាសាអង់គ្លេសសាខាចោមចៅ
យៀង យ៉ាវ

បរិញ្ញាបត្រ ព័ត៌មានវិទ្យា

គ្រូកុំព្យូទ័រ

គ្រូកុំព្យូទ័រសាខាចោមចៅ
យ៉ែម រស្មី

បរិញ្ញាបត្រ សិល្បៈនាដសាស្ត្រ

គ្រូរបាំ

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
ឌឹម តុលា

បរិញ្ញាបត្រ ប្រវត្តិវិទ្យា និងសញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសសិល្បៈសូនរូប គ្រូគំនូរ

គ្រូគំនូរ

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
ធី ជំនោរ

បញ្ចប់វគ្គបណ្ដុះបណ្ដាលជាគ្រូបង្ហាត់ហែលទឹក គ្រូបង្ហាត់ហែលទឹក

គ្រូបង្ហាត់ហែលទឹក

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
សុខ បញ្ញា

សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា

គ្រូបង្ហាត់ហែលទឹក

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
នាក់ ដែត

បរិញ្ញាបត្រភាសាអង់គ្លេស និងសញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា

គ្រូបង្ហាត់បាល់ទាត់

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
ស្វាយ មូលី

បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យផ្នែកគេហកិច្ច គ្រូគេហកិច្ច

គ្រូគេហកិច្ច

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
អ៊ីវ សម្ផស្ស

បរិញ្ញាបត្រ រដ្ឋបាលសាធារណៈ និងជាអាជ្ញាកណ្ដាលថ្នាក់ជាតិផ្នែកការ៉ាតេ

គ្រូបង្ហាត់ការ៉ាតេ

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ