ជម្រាបសួរ លោក លោកស្រី មាតា បិតា ឬ អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់!
សួស្តី សិស្សានុសិស្សទាំងអស់!
ខ្ញុំបាទឈ្មោះ ប៉ាំង លាងស៊ីម ជាចាងហ្វាងមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យអប់រំ ជាងដប់ឆ្នាំនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំអាចនិយាយបានថា សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់ បំពេញនូវបេសកកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ដែលមានកម្មវិធីសម្បូរបែប និងច្បាស់លាស់ ស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា ដែលប្អូនៗថ្នាក់វិទ្យាល័យទាំងអស់ នឹងទទួលបានចំណេះដឹងពេញលេញ ប្រកបដោយគុណភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកនូវជំនាញដែលខ្លួនស្រឡាញ់នៅតាមសាកលវិទ្យាល័យ នានា ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងក្លាយជាពលរដ្ឋដ៏ល្អមួយសម្រាប់សង្គមជាតិ និងរស់នៅក្នុងសង្គមមួយប្រកបដោយ សុភមង្គល និងសេចក្តីថ្លៃថ្នូរនាពេលអនាគត ជាចុងក្រោយសូមថ្លែងអំណរគុណមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ ការវិនិយោគលើការអប់រំ គឺជាការវិនិយោគដើម្បីអនាគត។