សិក្ខាសាលាស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការសាលា បានរៀបចំសិក្ខាសាលាស្តី អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។ សព្វថ្ងៃនេះបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមិនមែនជារឿងដែលគួរឱ្យមើលរំលង ឬជារឿងរបស់បុគ្គលណាម្នាក់ឡើយ ពោលវាគឺជាបញ្ហារបស់មនុស្សនៅទូទាំងប្រទេស ដូច្នេះហើយ សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំកម្មវិធីឡើងដើម្បីឱ្យសិស្សានុសិស្សទាំងអស់នឹងមានឱកាសសិក្សាពីភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញា គំនូសសញ្ញាលើដងផ្លូវ និងផ្លូវអាទិភាព ឬសញ្ញាហាមឃាត់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សទាំងអស់ នឹងបានចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ក៏ដូចជាចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដែលបណ្តាលមកពីបើកបរមិនគោរពច្បាប់ ឬជិះបញ្ច្រាសផ្លូវជាដើម។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖