សិស្សថ្នាក់ទី១ រៀនពីរបៀបដាំត្រកួន
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១ កន្លងទៅនេះ អ្នកគ្រូ ម៉ាក សុធារ៉ា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សថ្នាក់ទី១ ដើម្បីសិក្សាពីបំណិនជីវិតស្តីពី ដាំត្រកួន។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្នុងជីវិតសិក្សា ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ការដាំបន្លែដែលគ្មានជាតិគីមី និងមានភាពងាយស្រួលក្នុងការដាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាត្រូវតែផ្សារភ្ជាប់នឹងការធ្វើផ្ទាល់ដៃដោយឱ្យសិស្សមកអនុវត្តជាក់ស្តែង។ សិស្សានុសិស្សបន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗស្តីពីការដាំរុក្ខជាតិពីអ្នកគ្រូរួច សិស្សទាំងអស់មានអារម្មណ៍សប្បាយរីករាយ ៕