សិស្សថ្នាក់ទី២ រៀនពីរបៀបដាំគ្រាប់ស្ពៃខ្មៅ
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០១ កន្លងទៅនេះ អ្នកគ្រូ រ៉ុង ណារីន ជាគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សថ្នាក់ទី២ សិក្សាពីបំណិនជីវិតស្តីពី ការដាំស្ពៃខ្មៅ។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍លើការដាំបន្លែដែលគ្មានជាតិគីមី និងមានភាពងាយស្រួលក្នុងការដាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត។ សិស្សានុសិស្សបន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗស្តីពីការដាំរុក្ខជាតិពីអ្នកគ្រូរួច សិស្សទាំងអស់មានអារម្មណ៍សប្បាយរីករាយ ហើយនឹងយកទៅអនុវត្តដាំនៅផ្ទះ៕