សិស្សថ្នាក់ទី៣ រៀនពីរបៀបដាំស្លឹកគ្រៃ
កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០១ កន្លងទៅនេះ អ្នកគ្រូ ឥន កែវកន្និដ្ឋា ជាគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សថ្នាក់ទី៣ សិក្សាពីបំណិនជីវិតស្តីពី ការដាំស្លឹកគ្រៃ។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍លើការដាំស្លឹកគ្រៃដែលប្រជាជនខ្មែរយើង តែងតែយកមកធ្វើជាគ្រឿងផ្សំក្នុងការធ្វើម្ហូប។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត។ សិស្សានុសិស្សបន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗស្តីពីការដាំរុក្ខជាតិពីអ្នកគ្រូរួច សិស្សទាំងអស់មានអារម្មណ៍សប្បាយរីករាយ ហើយនឹងយកទៅអនុវត្តដាំនៅផ្ទះ៕