អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “ប្រវត្តិដើមនៃទេសចរណ៍”
អត្ថបទដកស្រង់ដោយ : ឥន សូហ្វីយ៉ា
#MJQE#AmericanInterconSchool
លោកអ្នកអាចគ្រាន់តែនិយាយថាទៅទេសចរណ៍ ទៅដើរលេង ទៅកម្សាន្ត សុទ្ធសឹងតែអត្ថន័យតែមួយ យ៉ាងណាមិញកន្លែងដែលយើងគ្រប់គ្នាមើលឃើញថាស្អាត ប្លែក ស្រស់ត្រកាល គួរជាទីទាក់ទាញអារម្មណ៍ទើបបណ្តាលចិត្តឱ្យអ្នកគ្រប់គ្នាចង់ទៅទស្សនាផ្ទាល់ភ្នែក។ តែលោកអ្នកខ្លះអាចនឹងមិនដឹងថាតើដើមកំណើតរបស់ទេសចរណ៍កើតចេញតាំងពីពេលណាមកទេ ខាងក្រោមនេះជាព័ត៌មានលម្អិតដែលនាងខ្ញុំចង់ចែករំលែកទៅលោកអ្នក។
ទេសចរណ៍ មានន័យទូលំទូលាយខ្លាំងណាស់ ហើយនិយមន័យរបស់វាបានត្រូវបានជួបក្នុងប្រទេស ផ្សេងៗគ្នាជាច្រើនតាមប្រភេទឯកសារ។ ពាក្យទេសចរណ៍កើតចេញពីភាសាអង់គ្លេស Tourism (Tour) មានន័យថាការដើរលេងកម្សាន្ត តាមរយៈដំណើរថ្មើរជើង ឬយានជំនិះណាមួយ ហើយវិល ត្រឡប់មកទីកន្លែងដែលចេញដំណើរវិញក្រោយពីបញ្ចប់សកម្មភាពនេះ។ មានការកំណត់ផ្សេងៗទៀតថា ទេសចរណ៍ជាការធ្វើដំណើរ ឬជាប្រភេទចលនារបស់ពលរដ្ឋ ដែលមិនទាក់ទងនឹងការផ្លាស់ប្តូរទីកន្លែងរស់នៅ និងការងារ គឺបានន័យថាធ្វើដំណើរក្នុងបំណងសម្រាកលំហែកាយអារម្មណ៍។ ទាំងនេះបង្ហាញឱ្យឃើញថាទេសចរណ៍កើតចេញពីការធ្វើដំណើរ ហើយការធ្វើរដំណើរនេះ បាននាំឱ្យមានការ កកើតឡើងនូវសកម្មភាពថ្មីមួយទៀត គឺទីស្នាក់នៅ ទទួលទានអាហារ និងសម្រាកលំហែកាយ។ ការធ្វើដំណើរទេសចរណ៍ និងបដិសណ្ឋារកិច្ច ជានិយមន័យបីដែលមានទំនាក់ទំនងគ្នា ដោយមិនអាចបំបែកចេញពីគ្នាបាន និងនៅក្នុងជីវិតរស់នៅក្នុងសង្គមមហាជនគ្រប់រូបតែងតែទាមទារ និងចង់បាន ដោយខានមិនបានក្នុងការធ្វើដំណើរ ជាចលនារបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលណាមួយ នារយៈកាលណាមួយក្នុងតំបន់ណាមួយ។
យោងតាមកត្តាផ្សេងៗនៃសេដ្ឋកិច្ច អ្នកដំណើរប្រភេទនេះត្រូវបានបែងចែកជាអ្នកដែលបានស្នាក់នៅ យ៉ាងហោចណាស់មួយយប់ ឬមួយពេលក្នុងតំបន់ដែលគេមកដល់ និងអ្នកមកដល់ដែលមានពេលតិចជាង២៤ម៉ោង។ មិនមែនជារឿងធម្មតានោះទេ ក្នុងពេលវេលាដែលមនុស្សខំប្រឹងប្រយុទ្ធប្រឆាំងនឹងធម្មជាតិ ហើយបង្កើតបាននូវវប្បធម៌ដំបូងនៃសង្គមជីវិតរបស់មនុស្សលោកតាមរយៈការបង្កើតឡើងនូវ សម្ភារៈសម្រាប់ធ្វើការងារ សកម្មភាពសេដ្ឋកិច្ច និងទ្រទ្រង់សង្គមគ្រួសាររបស់ពួកគេ។ ទាំងអស់នេះហើយដែលផ្តល់ជាដំបូងសម្រាប់សង្គមមនុស្សនូវប្រភេទផ្សេងៗនៃសកម្មភាពការងារ ដែលក្នុងនោះរួមមានទាំងការងារធ្វើដំណើរផងដែរ។
ដំណាក់កាលនៃការរីកដុះដាលនៃវិស័យទេសចរណ៍ :
ប្រវត្តិនៃការរីកចម្រើន និងការរីកដុះដាលនៃវិស័យទេសចរណ៍ត្រូវបានបែងចែកជាប្រាំដំណាក់កាល ដែលក្នុងនោះបួនដំណាក់កាល មានការទាក់ទងទៅនឹងការរីកចម្រើនមធ្យោបាយផ្សេងៗ នៃវិស័យ សហគមន៍៖
១. ដំណាក់កាលមុនឆ្នាំ១៨៤០
២. ដំណាក់កាលនៃការមានកំណើតនូវរថភ្លើង
៣. ដំណាក់កាលរបស់រថយន្ត
៤. ដំណាក់កាលនៃការកកើតយន្តហោះដឹកអ្នកដំណើរ
៥. ដំណាក់កាលនៃការធ្វើដំណើរកម្សាន្តតាមរយៈនាវាធំៗ។
ទេសចរណ៍ក្នុងអំឡុងចុងសតវត្សទី២០ ដើមសតវត្សទី២១ :
ទ.ស ឆ្នាំទី៧០ ស.ត ទី២០ អ្នកទស្សនវិជ្ជា និងសង្គមវិទូ បានលើកយកទ្រឹស្តីមកពិភាក្សាអំពីការបដិវត្ត និងបំលាស់ប្តូរសតិអារម្មណ៍ (ស្មារតី ) របស់ពលរដ្ឋ ដ៏ច្រើនក្នុងសង្គមនៃប្រទេសជឿនលឿន។ បញ្ហាដ៏សំខាន់នោះ គឺពេលទំនេរក្រៅពីការងារប្រចាំថ្ងៃរបស់ពួកគេ។ ពលរដ្ឋទាំងនេះភាគច្រើនបានមើលឃើញនូវលទ្ធភាពរបស់ខ្លួនក្នុងសកម្មភាពណាមួយដែលបង្កើត ឬធ្វើឱ្យបានប្រសើរឡើងៗនូវទំនាក់ទំនងនៅក្នុងសង្គម។ ទេសចរណ៍ចាប់ពីរយៈពេលនេះមក បានក្លាយទៅជាលទ្ធភាពផ្ទាល់របស់រដ្ឋក្នុងការទទួលយកនូវអ្វីដែលខ្លួនចង់បាន ចង់ដឹង ចង់ឃើញ និងចង់ធ្វើ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%8A%E1%9E%BE%E1%9E%98%E1%9E%93%E1%9F%83%E1%9E%91%E1%9F%81%E1%9E%9F%E1%9E%85%E1%9E%9A%E1%9E%8E%E1%9F%8D