អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “ល្បែងប្រាជ្ញាសម្រាប់ក្មេងលេង និងវិធីដែលជួយឱ្យក្មេងរីកលូតលាស់”
អត្ថបទដោយ : ប៉ែន មាលតី
#MJQE#AmericanInterconSchool
តើល្បែងក្មេងលេងប្រភេទណា ដែលកូនអ្នកចូលចិត្ត?
ក. តុក្កតាទន់ៗ
ខ. សៀវភៅតុក្កតា (សៀវភៅផាត់ពណ៌។ល។)
គ. របស់លេងដាក់តម្រៀបលើគ្នា
ឃ. តុក្កតាល្បែងប្រាជ្ញាសម្រាប់ក្មេងលេង
ដល់ពេលលេងល្បែងក្មេងហើយ ទោះជាល្បែងលេង ឬតុក្កតាប្រភេទអ្វីក៏ដោយ វាមានសារៈសំខាន់សម្រាប់ក្មេងៗ។ ការលេងរបស់ក្មេង មិនត្រឹមតែជំរុញការវិវត្តផ្នែកខួរក្បាលប្រកបដោយសុខភាពល្អនោះទេ វាថែមទាំងបង្កើនការចងចាំ និងការយល់ឃើញរបស់ក្មេងពីពិភពដែលនៅជុំវិញខ្លួនទៀតផង។ សូម្បីតែគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា ការលេងរបស់ក្មេង គឺជាសិទ្ធិរបស់ក្មេងគ្រប់រូប។
ដោយសារតែក្មេងកាន់តែច្រើន ដែលស្ថិតក្នុងវ័យជាកុមារតូចៗ កំពុងប្រើប្រាស់ឧបករណ៍ឌីជីថលជាការកម្សាន្ត និងជាល្បែងលេងកម្សាន្ត ដូចនេះការផ្លាស់ប្តូរវិធីដែលក្មេងលេង និងវិធីដែលឪពុកម្ដាយយល់ឃើញទៅលើការលេងរបស់កូនខ្លួន ពិតជាជិតនឹងកើតឡើងហើយ។ វិធីដែលក្មេងជ្រើសរើសសម្រាប់ការលេង និងវិធីដែលឪពុកម្ដាយអនុញ្ញាតឱ្យកូនលេង ក៏ផ្លាស់ប្ដូរដែរ។ ទោះជាយ៉ាងនេះក្ដី វាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យក្មេងយល់ដឹងពីវិធីលេងដែលមានប្រយោជន៍ ជាការធ្វើតេស្ត និងសាកល្បង ការលេងមួយក្នុងចំណោមល្បែងលេងទាំងនេះគឺ ការលេងល្បែងប្រាជា្ញ (ក៏ត្រូវបានទទួលស្គាល់ថា ការលេងបង្កើតឱ្យមានគំនិតច្នៃប្រឌិត)។ ការលេងល្បែងប្រាជ្ញា ត្រូវបានកំណត់និយមន័យថា ជាសកម្មភាពមួយដែលជំរុញ និងចូលរួមដោយវិញ្ញាណទាំងប្រាំរបស់ក្មេង៖
• ការមើល
• ការស្ដាប់/ការបញ្ចេញសំឡេង
• ការប៉ះ
• ការហិតក្លិន
• ការដឹងរសជាតិ
ការលេងល្បែងប្រាជ្ញាក៏អាចមានការចូលរួមពីអារម្មណ៍របស់ក្មេងផងដែរដូចជា៖
• ការធ្វើចលនា
• តុល្យភាព
តើការលេងល្បែងប្រាជ្ញាអាចជួយក្មេងដោយរបៀបណា?
“កុំធ្វើឱ្យរញ៉េរញ៉ៃនៅពេលលេង!” គឺជាពាក្យដែលអ្នកមិនត្រូវនិយាយនៅពេលកូនរបស់អ្នកកំពុងលេងល្បែងប្រាជ្ញានោះទេ។ គំនិតត្រង់ចំណុចនេះគឺថា ឱ្យពួកគេសប្បាយរីករាយនឹងការលេងរបស់ពួកគេ ដែលពួកគេត្រូវប្រើវិញ្ញាណទាំងអស់របស់ខ្លួន ហើយភាពរញ៉េរញ៉ៃគឺជាលទ្ធផលដ៏រីករាយមួយសម្រាប់ពួកគេក្នុងពេលលេង!
១. ការលេងល្បែងប្រាជ្ញាបង្កើនទំនាក់ទំនងផ្នែកសរសៃប្រសាទនៅក្នុងខួរក្បាល និងជួយអភិវឌ្ឍន៍កម្រិតនៃការយល់ដឹង
សម្រាប់ក្មេងតូចៗ និងទារក ការលេងល្បែងប្រាជ្ញា គឺជាវិធីមួយធ្វើឱ្យពួកគេរៀនពីពិភពនៅជុំវិញខ្លួន ទោះជាតុក្កតាទន់ៗ មានបិតស្លាក ឬតុក្កតាដែលមានភ្លើងភ្លឺក្ដី។ ដោយសារតែពួកគេមិនទាន់អាចងើបអង្គុយ ឬធ្វើចលនាទៅវិញទៅមក តុក្តតាទាំងនេះត្រូវមានទំហំតូច និងស្ទើរតែកាន់មិនបាន (ពួកគេក៏អាចដាក់ចូលក្នុងមាត់ ជាវិធីរៀនដោយវិញ្ញាណមួយ)។ មានការជឿជាក់ថា បទពិសោធន៍នៃការលេង ដែលបញ្ចូលនូវវិញ្ញាណទាំងប្រាំនេះ ជួយបង្កើនសមត្ថភាពនៃការយល់ដឹងរបស់ក្មេង។
២. វាជួយអភិវឌ្ឍន៍ជំនាញធ្វើចលនាឱ្យបានល្អ
ជំនាញធ្វើចលនាដ៏ល្អ មានការចូលរួមតាមរយៈការប្រើប្រាស់សាច់ដុំតូចៗនៅដៃ ម្រាមដៃ និងកដៃ។ ស្ថិតក្នុងវ័យក្មេងតូចៗ ក្មេងនឹងរៀនពីជំនាញគោលក្នុងការធ្វើចលនា ដូចជាទះដៃ និងជំនាញធ្វើចលនាពេញមួយតួខ្លួនដូចជាដើរជាដើម។ ជាមួយនឹងការលេងល្បែងប្រាជ្ញានេះ ពួកគេអាចកំណត់ និងពង្រឹងជំនាញធ្វើចលនារបស់ខ្លួនឱ្យបានល្អជាមួយនឹងសកម្មភាពដែលពាក់ព័ន្ធនឹងសាច់ដុំតូចៗ និងការសហការរវាងដៃ និងភ្នែក ដូចជាការក្ដិចថ្ពាល់ ការចាក់ទឹក ឬការចងខ្សែស្បែកជើង។ល។
៣. វាជួយពួកគេស្វែងយល់ និងរៀនពីពិភពលោក
ការលេងល្បែងប្រាជ្ញា មានទំហំនៃប្រភេទលេងខុសៗគ្នា (ដូចជាខ្សាច់ ដុំតូចមូលៗដូចឃ្លី និងពពុះទឹក) ធ្វើឱ្យក្មេងដឹងពីធាតុខុសៗគ្នានៅលើពិភពលោក និងវិធីដែលទំហំនៃរបស់លេងប្រតិកម្មទៅនឹងការប៉ះពាល់ទៅតាមប្រភេទផ្សេងៗគ្នា។ ការលេងល្បែងប្រាជ្ញា ក៏បង្កើតជាសាលាបង្រៀនដ៏ងាយស្រួល និង មិនផ្លូវការមួយដែលពួកគេមិនត្រូវទទួលបានការស្ដីបន្ទោស ដោយសារតែការធ្វើឱ្យមានភាពរញ៉េរញ៉ៃក្នុងពេលរៀននោះទេ។
តើល្បែងប្រាជ្ញាមានអ្វីខ្លះ?
ប្រភេទទូទៅនៃល្បែងប្រាជ្ញា រួមមាន:
• ប្រអប់ខ្សាច់សម្រាប់ក្មេងលេង
• ដីឥដ្ឋ/ដីមានជាតិប្រេង
• ការផ្តិតបាតដៃ
ទោះបីជាស្ដាប់ទៅដូចជា ក្មេងទាំងអស់កំពុងធ្វើឱ្យរញ៉េរញ៉ៃក្ដី (ដែលជាទូទៅគេហៅថា ការលេងល្បែងដ៏រញ៉េរញ៉ៃ) អ្នកនៅមានការងារមួយចំនួនដែលត្រូវធ្វើ ដូចជាការសម្អាតតាមក្រោយ និងមិនត្រូវរំខានដល់ការលេងរបស់ពួកគេនោះទេ!
• ការលេងនៅក្រៅផ្ទះ : ការសម្អាតកាន់តែងាយស្រួល ប្រសិនបើការលេងនៅលើទីធ្លាដាំស្មៅ ឬ រានហាល ដែលអាចងាយស្រួលបោសសម្អាត។
• ក្រាលកម្រាល : ប្រសិនបើលេងនៅក្នុងផ្ទះ ត្រូវកំណត់ទីធ្លាលេងដែលធ្វើឱ្យរញ៉េរញ៉ៃនេះ ដោយក្រាលកម្រាលធំមួយដែលក្មេងអាចលេងបាន។ ជម្រើសល្អ គឺកម្រាលតុចាស់ៗ (ធ្វើពីប្លាស្ទិក) ដែលអាចជូតសម្អាតយ៉ាងងាយស្រួល។
• លេងល្បែងប្រាជ្ញាមុនពេលមុជទឹក : ចំណុចនេះមានប្រយោជន៍ជាពិសេស ប្រសិនបើកូនរបស់អ្នកមិនចូលចិត្តមុជទឹក ដោយសារតែបន្ទាប់ពីលេងត្រូវហៅឱ្យទៅមុជទឹក។ ត្រូវប្រាប់ឱ្យកូនរបស់អ្នកធ្វើការសម្អាតផងដែរ។ ដូចនេះអ្នកនឹងនឹកឃើញពាក្យស្លោកមួយដែលថា ព្រួញមួយបាញ់បានសត្វពីរ។
មេឃ គឺជាព្រំដែនកំណត់ប្រភេទនៃការលេងល្បែងប្រាជ្ញា ដែលអ្នកអាចឱ្យកូនរបស់អ្នកចូលរួមលេងបាន។ ស្វែងរកតុក្កតាដែលធ្វើឱ្យកូនរបស់អ្នកប្រើគ្រប់វិញ្ញាណទាំងអស់ដើម្បីលេង!
ដកស្រង់ចេញពី៖ https://www.aia.com.kh/kh/what-matters/health-wellness/Sensory-Play-and-How-it-Helps-Your-Child-Grow.html