អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត ក្រោមប្រធានបទ “យានយន្តស្វ័យប្រវត្តិ”
អត្ថបទដោយ : ជុំ ស៊ីធាន់
#MJQE#AmericanInterconSchool
តើអ្វីទៅជាយានយន្តស្វ័យប្រវត្តិ?
យានយន្តស្វ័យប្រវត្តិ ឬយានជំនិះគ្មានអ្នកបើកបរ គឺជាយានដែលអាចដំណើរការដោយខ្លួនវា និងបំពេញមុខងារចាំបាច់នានា ដោយមិនមានការអន្តរាគមន៍ពីមនុស្សតាមរយៈសមត្ថភាពក្នុងការដឹងពីបរិយាកាសជុំវិញរបស់វា។ យានជំនិះស្វ័យភាពប្រើប្រាស់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ដើម្បីអនុញ្ញាតឱ្យរថយន្តឆ្លើយតបទៅនឹងលក្ខខណ្ឌខាងក្រៅដែលមនុស្សជាអ្នកបើកបរអាចនឹងគ្រប់គ្រងបាន។
តើយានយន្ដស្វ័យភាពទាំង៦កម្រិតមានអ្វីខ្លះ?
កម្រិតស្វ័យប្រវត្តិមានចំនួន៦ផ្សេងគ្នា ដែលមានកម្រិតកើនឡើងនូវវិសាលភាពឯករាជ្យរបស់រថយន្តដែលគ្មានអ្នកបើកបរទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ៖
• កម្រិត០ រថយន្តមិនមានការគ្រប់គ្រងលើប្រតិបត្តិការរបស់ខ្លួននោះទេ ហើយមនុស្សធ្វើការបើកបរយានយន្តដោយខ្លួនឯង។
• កម្រិតទី១ ADAS (advanced driver assistance system) ជាប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ដែលមានសមត្ថភាពជួយអ្នកបើកបរដោយប្រើចង្កូត ឬបង្កើនល្បឿន និងហ្វ្រាំង។
• កម្រិតទី២ ADAS (advanced driver assistance system) ដែលអាចត្រួតពិនិត្យការបញ្ជាចង្កូត ការបង្កើនល្បឿន និងហ្វ្រាំងក្នុងលក្ខខណ្ឌមួយចំនួន ពេលអ្នកបើកបរតម្រូវឱ្យបន្តការយកចិត្តទុកដាក់ទាំងស្រុងចំពោះបរិយាកាសនៃការបើកបរ ឬបំពេញការងារផ្សេងៗ។
• កម្រិតទី៣ ADS (advanced driving system) ជាប្រព័ន្ធបើកបរកម្រិតខ្ពស់ អាចអនុវត្តន៍គ្រប់ផ្នែកទាំងអស់នៃការងារបើកបរក្នុងលក្ខខណ្ឌមួយចំនួន ប៉ុន្តែអ្នកបើកបរតម្រូវឱ្យគ្រប់គ្រងការបើកបរឡើងវិញ នៅពេលមានការស្នើសុំពីប្រព័ន្ធ ADS ។
• កម្រិតទី៤ ADS របស់យានយន្តអាចបំពេញការងារបើកបរដោយខ្លួនឯងក្នុងលក្ខខណ្ឌដែលមិនទាមទារការយកចិត្តទុកដាក់ពីអ្នកបើកបរ។
• កម្រិតទី៦ ពាក់ព័ន្ធនឹងស្វ័យប្រវត្តិកម្មពេញលេញដែល ADS របស់យានយន្តអាចបំពេញកិច្ចការទាំងអស់ក្នុងគ្រប់លក្ខខណ្ឌ ហើយមិនត្រូវការជំនួយការបើកបរពីមនុស្ស។ ស្វ័យប្រវត្តិកម្មពេញលេញនេះ នឹងត្រូវបានបើកដោយកម្មវិធីបច្ចេកវិទ្យា 5G ដែលនឹងអនុញ្ញាតឱ្យយានយន្តអាចទំនាក់ទំនងមិនត្រឹមតែជាមួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែក៏មានភ្លើងចរាចរណ៍ ផ្លាកសញ្ញា និងផ្លូវថ្នល់ផងដែរ។
ទិដ្ឋភាពមួយនៃបច្ចេកវិទ្យាយានយន្តដែលប្រើក្នុងយានយន្តស្វ័យប្រវត្តិគឺ ACC (Adaptive Cruise Control) ប្រព័ន្ធនេះអាចកែតម្រូវល្បឿនរបស់រថយន្តដោយស្វ័យប្រវត្តិ ដើម្បីធានាថាវាអាចរក្សាចម្ងាយសុវត្ថិភាពពីយានជំនិះនៅពីមុខវា។ មុខងារនេះពឹងផ្អែកលើព័ត៌មានដែលទទួលបានដោយប្រើឧបករណ៍ចាប់សញ្ញានៅលើយានជំនិះ និងអនុញ្ញាតឱ្យរថយន្តធ្វើកិច្ចការដូចជា ការចាប់ហ្វ្រាំងនៅពេលដឹងថាយានយន្តកំពុងខិតជិតយានណាមួយនៅខាងមុខ។ បន្ទាប់មកព័ត៌មាននេះត្រូវបានដំណើរការ ហើយបញ្ជូនព័ត៌មានទៅអ្នកធ្វើសកម្មភាពនៅក្នុងរថយន្ត ដែលអាចគ្រប់គ្រងសកម្មភាពរបស់រថយន្តដូចជា ចង្កូត ការបង្កើនល្បឿន និងហ្វ្រាំងជាដើម។ យានជំនិះស្វ័យប្រវត្តិខ្ពស់នេះដែរ ក៏មានការគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិក្នុងការឆ្លើយតបទៅនឹងសញ្ញាភ្លើងចរាចរណ៍ និងសកម្មភាពមិនប្រើយានយន្តផ្សេងទៀត។
តើយានយន្តស្វយ័តមានគុណសម្បត្តិអ្វីខ្លះ?
បច្ចេកវិទ្យាយានយន្តស្វយ័តប្រហែលជាអាចផ្តល់នូវគុណសម្បត្តិមួយចំនួន បើប្រៀបធៀបទៅនឹងរថយន្តដែលបើកបរដោយមនុស្ស។ អត្ថប្រយោជន៍ដ៏មានសក្ដានុពលមួយនោះគឺ ពួកគេអាចផ្តល់នូវការបង្កើនសុវត្ថិភាពនៅលើផ្លូវ។ រថយន្តស្វ័យប្រវត្តិអាចកាត់បន្ថយចំនួនអ្នកស្លាប់ ដោយកម្មវិធីដែលបានដាក់ឱ្យប្រើប្រាស់ក្នុងយានយន្ត បង្កើតនូវកំហុសតិចការបើកបរផ្ទាល់ដោយមនុស្ស។ ក្នុងនោះផងដែរ ប្រព័ន្ធនេះចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ដែលជាអត្ថប្រយោជន៍ដ៏មានសក្តានុពលបន្ថែមទៀត ដែលបង្កឡើងដោយយានយន្តស្វយ័ត។ ការបើកបរស្វ័យភាពកាត់បន្ថយនូវអាកប្បកិរិយារបស់មនុស្ស ដែលបណ្តាលឱ្យមានការស្ទះនៅលើដងផ្លូវក្នុងពេលធ្វើដំណើរទៅមក។
អត្ថប្រយោជន៍មួយទៀតដែរនៃការបើកបរដោយស្វ័យប្រវត្តិ គឺមនុស្សដែលអាយុច្រើន ឬពិការភាពដែលមិនអាចបើកបរបាន ក៏អាចប្រើប្រាស់រថយន្តស្វ័យប្រវត្តិជាប្រព័ន្ធដឹកជញ្ជូនកាន់តែងាយស្រួល។ មិនតែប៉ុណ្ណោះ អ្នកបើកបរក៏អាចសម្រាក និងបំបាត់ភាពនឿយហត់ក្នុងពេលធ្វើដំណើរថែមទៀតផង។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖ https://www.twi-global.com/technical-knowledge/faqs/what-is-an-autonomous-vehicle