អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត ក្រោមប្រធានបទ “១៥ ចំណុច អំពី Charlie Chaplin”
អត្ថបទដោយ : សោម ចាន់ណា
#MJQE#AmericanInterconSchool
លោក Charlie Chaplin បានកើតនៅទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៨៨៩។ លោកបានទៅលេងសហរដ្ឋអាមេរិក ជាលើកដំបូងនៅអាយុ២១ឆ្នាំ។ នៅទីនោះលោកបានប្រឡូកខ្លួននៅក្នុងឧស្សាហកម្មភាពយន្ត ក៏ព្រោះបុគ្គលិកលក្ខណៈដ៏រស់រវើក និងទេពកោសល្យមិនចេះចប់មិនចេះហើយរបស់លោក។ ជាមួយនឹងតួអង្គដែលគួរឱ្យស្រឡាញ់របស់ Chaplin ក្នុងខ្សែរភាពយន្ត “Little Tramp” គាត់ត្រូវបានគេចាត់ទុកថាជាតារាសម្តែង និងជាអ្នកដឹកនាំដ៏ល្អបំផុតក្នុងសម័យខ្សែភាពយន្តកាយវិការ។ ទោះជាយ៉ាងណាក៏ដោយនៅពីក្រោយសិល្បៈមានរឿងគួរឱ្យភ្ញាក់ផ្អើលជាច្រើនដែលអ្នកមិនបានដឹងអំពី Chaplin។ ខាងក្រោមនេះជាចំណុចទាំង១៥ អំពី Charlie Chaplin៖
១. គាត់បានចាប់ផ្ដើមសម្តែងនៅក្នុងវ័យដ៏ក្មេង :
ឪពុកម្តាយរបស់ Chaplin បានប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត ហើយត្រួវបានគេឱ្យដឹងថានៅអាយុ៥ឆ្នាំ លោក Chaplin បានសម្តែងជំនួសម្តាយរបស់ខ្លួន (ដែលគាត់កំពុងមានជំងឺរលាកបំពង់ក) នៅក្នុងកម្មវិធីតន្ត្រី ដោយលោកបានច្រៀងដំបូងនូវចម្រៀងរបស់លោក Jack Jones នៅមុខហ្វូងទាហានជាច្រើន។ នៅអាយុ12ឆ្នាំ គាត់បានបង្ហាញខ្លួននៅក្នុង Billy the page boy នៅក្នុងខ្សែរភាពយន្ត Sherlock Holmes។
២. គាត់មិនបានឈ្នះការប្រកួត Charlie Chaplin នោះទេ :
ឆ្នាំ១៩១៥ Chaplin បានចូលរួមក្នុងការប្រកួតបែប Charlie Chaplin។ រឿងដែលមិនគួរឱ្យជឿនោះ គឺ គណ´កម្មការ និងទស្សនិកជនមិនបានដឹងថាគាត់ជា Chaplin ពិតប្រាកដទេ! គេបានគិតថា គាត់ជាតួជំនួស ហើយត្រូវបានចំណាត់ថ្នាក់លេខបីត្រឡប់មកផ្ទះវិញ។
៣. គាត់គឺជាតារាសម្តែងដំបូងដែលបានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Time :
Chaplin គឺជាតារាសម្តែងដំបូងគេដែលធ្លាប់បង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Time ក្នុងការចេញផ្សាយនៅ ថ្ងៃទី6 ខែកក្កដា ឆ្នាំ1925។ ទស្សនាវដ្តីនេះមានឥទ្ធិពលខ្លាំងខ្លាគ្របដណ្តប់លើភាពល្បីល្បាញដែលជំរុញឱ្យតារាសម្តែងជាច្រើនទទួលបានភាពជោគជ័យ ។
៤. គាត់គឺជាតន្ត្រីករ និងជាអ្នកនិពន្ធដ៏អស្ចារ្យ :
ទោះជា Chaplin មិនធ្លាប់បានការហ្វឹកហាត់ផ្នែកតន្ត្រីក៏ដោយ តែលោកបានតែងតន្ត្រីសម្រាប់ខ្សែភាព យន្តជាច្រើន។ នៅឆ្នាំ1972 Chaplin បានចួលរួមតែងនិពន្ធតន្ត្រីទទួលបានពានរង្វាន់ Oscar សម្រាប់ តន្ត្រីនៅ Limelight (1952)។
៥. លោកក្លាយជាអ្នកមានជាងប្រធានាធិបតីសហរដ្ឋអាមេរិក :
នៅខណៈពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិកទទួលបានចំណូលប្រមាណ $ 75,000 ក្នុងមួយឆ្នាំ។ នៅឆ្នាំ 1916។ Chaplin បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Mutual Film Corporation នៃរដ្ឋ New York ដែលប្រាក់ខែរបស់គាត់បានកើនឡើងដល់ ៦៧០.០០០ ដុល្លារនៅឆ្នាំ1916។
៦. គាត់បានបដិសេធការពិភាក្សា និងការថតសម្លេង :
លោក Chaplin បានបដិសេធមិនទទួលយកការថតសម្លេង និងការសន្ទនាណាមួយទោះបីជាបច្ចេកវិទ្យាសំឡេងនៅក្នុងឧស្សាហកម្ម ខ្សែរភាពយន្តកំពុងមានប្រជាប្រិយភាពយ៉ាងណាក៏ដោយ។ លោកបានបន្តគំនិតផ្ទាល់ខ្លួនរបស់លោកដោយជឿជាក់ថា សម្លេងនឹងបំផ្លាញខ្សែរភាពយន្ត Little Tramp។ ទោះជាយ៉ាងណាលោកក៏បានណែនាំបន្តិចម្តងៗនូវបទភ្លេង និងសំឡេងផ្សេងទៀតជាជំនួយនៅក្នុងខ្សែភាព យន្តក្រោយៗរបស់លោករួមមាន City Light (1931), Modern Times (1936) និង The Great Dictator (1940)។
៧. លោក មិនមែនជាពលរដ្ឋសហរដ្ឋអាមេរិកទេ :
លោក Chaplin មិនមែនពលរដ្ឋអាមេរិកឡើយ បើទោះបីជាបានរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល ជិត៤០ឆ្នាំមកហើយក្ដី។ ក្រោយភាពយន្ត Modern Times លោកបានទទួលងារជាទូតកុំម្មុយនីស្ត។ នៅ ឆ្នាំ១៩៥២ រដ្ឋាភិបាលអាមេរិក បានដកហូតការអនុញ្ញាតរបស់លោក ដោយមិនអនុញ្ញាតឱ្យលោកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញទេ បន្ទាប់ពីថ្ងៃឈប់សម្រាកក្នុងប្រទេសអង់គ្លេស។ ជាលទ្ធផល លោក Chaplin បានផ្លាស់ទៅប្រទេសស្វ៊ីសដែលជាកន្លែងដែលលោកបានចំណាយពេលពេញមួយជីវិតរបស់លោក។ គាត់បានត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្នុងឆ្នាំ1972 ដើម្បីទទួលយកអូស្កាតែប៉ុណ្ណោះ។
៨. គាត់មានប្រពន្ធ៤នាក់ និងកូន១១នាក់ :
Chaplin បានរៀបអាពាហ៍ពិពាហ៍ដំបូងជាមួយ Mildred Harris ក្នុងឆ្នាំ1918។ ក្រោយលែងលះគ្នារួច គាត់ក៏បានរៀបការជាមួយតារាសម្តែងស្រី Lita Grey ក្នុងឆ្នាំ១៩២៤។ ពេលតារាសម្តែងរូបនេះមានអាយុ៤៧ឆ្នាំ គាត់រៀបការជាមួយភរិយាទី៣របស់គាត់គឺ Paulette Goddard។ អាពាហ៍ពិពាហ៍ទីបួន និង ចុងក្រោយរបស់គាត់គឺជាមួយ អូណា អូណេល ក្នុងឆ្នាំ1943 នៅពេលដែល Chaplin មានអាយុ54ឆ្នាំ។ នាងបានបង្កើតកូន8នាក់ ក្នុងចំណោមកូនទាំង11នាក់ របស់ Chaplin ហើយពួកគេបានរស់នៅជាមួយ គ្នារហូតដល់លោកបាត់បង់ជីវិត។
៩. គាត់ជាអ្នកសង្រ្គោះ Disney :
នៅឆ្នាំ1937 Disney បានចេញផ្សាយ Snow White និង Seven Dwarfs ដែលជាភាពយន្តគំនូរជីវចល ដែលចំណាយពេលវែងដំបូងរបស់គេ។ Walt Disney មិនប្រាដកថានឹងអាចធ្វើបានល្អនោះទេ ប៉ុន្តែ Chaplin បានលើកទឹកចិត្តអ្នកផលិតឱ្យបញ្ចប់ និងចែកចាយខ្សែរភាពយន្ត Snow White បានដោយជោគជ័យ។ ក្រោយមកអ្នកទាំងពីរបានក្លាយជាសហការីអាជីវកម្មហើយ Chaplin បានដើរតួនាទីសំខាន់ក្នុងការពង្រីកការរីកចម្រើនរបស់ Walt Disney។
១០. គាត់មានកែវភ្នែកពណ៌ខៀវ :
ទស្សនិកជនតែងគិតថា Chaplin មានភ្នែកពណ៌ត្នោត។ នេះគឺដោយសារតែសម័យរោងកុនសខ្មៅ មនុស្សភាគច្រើន មិនអាចដឹងទេថា Chaplin មានភ្នែកពណ៌ខៀវដ៏អស្ចារ្យនោះទេ។
១១. គាត់បានស្គាល់ Albert Einstein :
Albert Einstein គឺជាភ្ញៀវកិត្តិយសក្នុងអំឡុងពេលចាក់បញ្ចាំងលើកដំបូងនៃភាពយន្តរបស់ Chaplin’s City Lights ក្នុងទីក្រុង Los Angeles នៅថ្ងៃទី02 ខែកុម្ភៈ ឆ្នាំ1931។
១២. ភព Asteroid Belt ត្រូវបានហៅ Charlie Chaplin :
នៅពេលដែល Lyudmila Karachkina បានរកឃើញភពតូច Asteroid Belt មួយនៅថ្ងៃទី04 ខែតុលា ឆ្នាំ1981។ បួនឆ្នាំបន្ទាប់ពីការស្លាប់របស់តារាសម្តែងរូបនេះ នាងបានសម្រេចចិត្តហៅវាថា 3623 Chaplin ។ មិនមានតារាសម្ដែងច្រើនទេដែលអាចទទួលបាននូវកិត្តិយសបែបនេះ។
១៣. កូនស្រីរបស់ Chaplin បានដើរតាមគន្លងម្តាយរបស់នាងនៅក្នុងវិស័យភាពយន្ត :
នៅឆ្នាំ១៩៩២ Geraldine Chaplin បានបង្ហាញពីតួនាទីរបស់លោកយាយខ្លួន Hannah Chaplin ក្នុងភាពយន្ត Chaplin ដែលបានកែសម្រួលពីជីវប្រវត្តិតារាសម្តែងរូបនេះផងដែរ។
១៤. គាត់បានជួប Gandhi នៅទីក្រុងឡុងដ៍ :
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៣១ លោក Chaplin បានជួបជាមួយមេដឹកនាំលោក Gandhi ក្នុងកម្មវិធី សន្និសីទ pacifist នៅទីក្រុង Canning ដែលជាទីប្រជុំជនមួយក្នុងចំណោមទីប្រជុំជនក្រីក្របំផុតនៅទីក្រុងឡុងដ៍ ។
១៥. គាត់បានទទួលបានត្រឹមតែផ្កាយមួយប៉ុណ្ណោះនៅលើតារាងកិត្តិយស Walk Of ក្នុងឆ្នាំ1972 :
Chaplin បានត្រឡប់ទៅសហរដ្ឋអាមេរិកវិញបន្ទាប់ពីការនិរទេសរបស់គាត់ គឺនៅឆ្នាំ1972 ដើម្បីទទួលពានរង្វាន់ Oscar របស់លោក។ ដោយសារតែទស្សនៈនយោបាយរបស់គាត់ ទើបត្រូវធ្វើឱ្យមិនអាចវិលត្រឡប់មកសហរដ្ឋអាមេរិកវិញបាន។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖ https://theculturetrip.com/europe/united-kingdom/articles/15-things-you-should-know-about-charlie-chaplin/