អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “គន្លឹះនៃការគ្រប់គ្រងស្រ្តេស”
អត្ថបទដកស្រង់ដោយ : ណន ឈីវវួច
#MJQE#AmericanInterconSchool
ជាក់ស្តែង មនុស្សមួយចំនួនបានឆ្លងកាត់នូវបញ្ហាដែលអាចបណ្តាលមកពីកត្តាជាច្រើនដូចជាកត្តាបុគ្គល គ្រួសារ និងសង្គម ជាពិសេសក្នុងអំឡុងជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។ មនុស្សចាប់ផ្តើមមានអារម្មណ៍តានតឹង ធុញថប់ តប់ប្រមល់ ស្មុគស្មាញពេលដែលមិនអាចធ្វើអ្វីបានពេញលេញ និងសម្រេចនូវអ្វីដែលបានប៉ងប្រាថ្នា អាចជាចំណុចចាប់ផ្តើមនៃការបង្កទៅជា«ស្រ្តេស»។
តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងកម្រិតស្ត្រេស?
មនុស្សម្នាក់ៗមានសភាពស្រ្តេសដោះស្រាយបញ្ហាស្ត្រេសខុសគ្នា នេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចប្រើដើម្បីកាត់បន្ថយ និងគ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក៖
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ : វាគឺជាវិធីសាស្រ្តទាក់ទាញបំផុតមួយដែលអ្នកអាចធ្វើបានដើម្បីជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក។ រាងកាយរបស់អ្នកបញ្ចេញសារធាតុគីមីហៅអរម៉ូន endorphins ដែលធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងនៅពេលហាត់ប្រាណ និងបន្ថយអរម៉ូនស្ត្រេស (Cortisol) ។ ការធ្វើលំហាត់ប្រាណក៏អាចជួយអ្នកក្នុងការធ្វើឱ្យប្រសើរឡើងសម្រាប់ការគេងផងដែរ។
• ការគេងប្រកបដោយគុណភាពល្អ : ការគេងដែលមានគុណភាពល្អ គឺការគេងរយៈពេល៨ម៉ោងក្នុងមួយយប់។
• របបអាហារ និងការទទួលទានអាហារដែលមានសុខភាពល្អ : ទទួលទានរបបអាហារដែលមានសុខភាពល្អដូចជាការលាយអាហារដែលមានតុល្យភាព និងមានសារធាតុចិញ្ចឹមជាតិដែក និងប្រូតេអ៊ីន។
• ការសមាធិ : គឺការសម្ងំចិត្តផ្តោតទៅលើអ្វីមួយ អ្នកអាចធ្វើបានបន្ទាប់ពីភ្ញាក់ពីព្រលឹម និងមុនពេលចូល គេង។ ពេលដែលហាត់ធ្វើដំបូង អ្នកគួរតែធ្វើរយៈពេលប្រហែល១០នាទី និងបន្តបន្ថែមបណ្តើរៗរហូតដល់មានអារម្មណ៍ថាចិត្តចាប់ផ្តើមស្ងប់ហើយ។
• លំហាត់ដកដង្ហើម : សូមចងចាំថា «យើងទាំងអស់គ្នាជួបប្រទះភាពតានតឹង» ខ្លះលើសពីអ្នកដទៃ ហើយមូលហេតុនៃភាពតានតឹងអាចខុសគ្នា។ ស្ត្រេសកម្រិតខ្លះអាចល្អសម្រាប់មនុស្សម្នាក់ក្នុងការយកឈ្នះប៉ុន្តែភាពតានតឹងច្រើនពេកអាចប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តរបស់អ្នក និងអ្នកនៅជុំវិញអ្នក។
ដើម្បីរស់នៅក្នុងជីវិតដែលមានគុណភាព និងល្អប្រសើរវាជាការសំខាន់ដែលយើងម្នាក់ៗត្រូវដឹងពីកម្រិតស្ត្រេសផ្ទាល់ខ្លួន ហើយគ្រប់គ្រងវាតាមនោះ។
ចំណាំ៖ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញ ប្រសិនបើអ្នកជួបការលំបាកក្នុងការគ្រប់គ្រងស្ត្រេស ឬថប់បារម្ភ។ កម្រិតស្ត្រេសនិងការថប់បារម្ភខ្ពស់ អាចនាំឱ្យមានជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាសុខភាពផ្សេងទៀត៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេទំព័រ៖ www.rhac.org.kh