អត្ថបទព័ត៌មានស្តីអំពីការអប់រំសុខភាព៖ ក្រោមប្រធានបទ “វិធីសាស្រ្តបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ”
អត្ថបទដោយ : ប៊ុត សត្យា
តើប្រព័ន្ធរំលាយអាហារជាអ្វី?
អ្វីដែលមើលមិនឃើញដោយភ្នែកទទេ អាចជាកូនសោសុខភាព និងសុខុមាលភាពរបស់យើង។ ពោះវៀន ប្រព័ន្ធរំលាយអាហារនៃពោះវៀនគឺពោះវៀនធំ វាអាចមានឈ្មោះច្រើន ប៉ុន្តែតួនាទីនៃប្រព័ន្ធរំលាយអាហារគឺតែមួយ គឺកិនអាហារដែលយើងញ៉ាំ និងជួយរាងកាយស្រូបយកអាហារូបត្ថម្ភ។
ហេតុអ្វីបានជាការថែទាំប្រព័ន្ធរំលាយអាហារមានសារៈសំខាន់?
ជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំង ហើយប្រហែលដោយសារតួនាទីបែងចែកអាហារូបត្ថម្ភដល់រាងកាយ ពោះវៀនក៏បានចូលរួមក្នុងមុខងារដំណើរការផ្សេងៗរបស់រាងកាយ។ ក្នុងន័យនេះ សុខភាពរាងកាយ ត្រូវពឹងផ្អែកលើសុខភាពរបស់ពោះវៀន នៅពេលដែលប្រព័ន្ធរំលាយរបស់ពោះវៀនមានសុខភាពល្អ រាងកាយរបស់យើងទាំងមូល ក៏មានសុខភាពល្អផងដែរ។
• សុខភាពពោះវៀន គឺជាកូនសោនៃសុខភាពប្រព័ន្ធរំលាយអាហារ នៅពេលដែលអ្នកមានពោះវៀនសុខភាពល្អ ជាលិកាស្រទាប់ខាងក្នុងនៃពោះវៀននឹងមានកម្លាំងខ្លាំង និងមានបាក់តេរីល្អសម្រាប់ទ្រទ្រង់សុខភាព។ ដូចនេះ តួនាទីនៃប្រព័ន្ធរំលាយអាហាររបស់អ្នក ពិតជាមានភាពល្អប្រសើរច្រើន។ អ្នកបានជួបបញ្ហាឈឺក្រពះ និងប្រព័ន្ធរំលាយអាហារបន្តិចបន្តួចនឹងមានចលនាពោះវៀនជាប្រចាំ។ ពោះវៀនដែលមានសុខភាពល្អ ក៏មានន័យថាអ្នកមិនអាចកើតជំងឺរលាកពោះវៀន (IBS) និងជំងឺគ្រុនពោះវៀនផងដែរ។
• សុខភាពរបស់ពោះវៀន ត្រូវពឹងផ្អែកលើកម្លាំងនៃប្រព័ន្ធការពាររាងកាយ អ្នកអាចមិនដឹងអំពីបញ្ហានេះ ប៉ុន្តែប្រព័ន្ធការពាររាងកាយរបស់អ្នកសហការយ៉ាងជិតស្និទ្ធជាមួយពោះវៀន។ មនុស្សដែលមានពោះវៀនល្អ និងមានប្រព័ន្ធការពាររាងកាយល្អ បានផ្ដល់កម្លាំងដល់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគក្នុងពេលកើតជំងឺ។ ទោះជាយ៉ាងនេះក្ដី នៅពេលសុខភាពរបស់ពោះវៀនមិនដំណើរការបានល្អត្រឹមត្រូវនោះទេ ប្រព័ន្ធការពាររាង្គកាយអាចចុះខ្សោយជាងធម្មតា ហេតុដូចនេះអាចធ្វើឱ្យការជាសះស្បើយពីជំងឺត្រូវការរយៈពេលយូរ។
• សុខភាពរបស់ពោះវៀនអាចជាកូនសោសម្រាប់សម្អាតស្បែក។ ក្នុងករណីមួយចំនួន បាក់តេរីអាក្រក់មួយចំនួនធំនៅក្នុងពោះវៀន អាចបណ្ដាលឱ្យកើតឡើងនូវស្ថានភាពមួយ ដែលហៅថា រោគសញ្ញាដាច់រលាត់ពោះវៀន។ បញ្ហានេះកើតឡើងនៅពេលដែលបាក់តេរីអាក្រក់ ពង្រីករន្ធនៃប្រព័ន្ធរំលាយអាហារនៅក្នុងពោះវៀន ធ្វើឱ្យជាតិពុលហូរចូលទៅក្នុងចរន្តឈាម។ ចំណុចនេះបង្កើនហានិភ័យនៃជំងឺដែលទាក់ទងនឹងស្បែក ដូចជាមុនជាដើម។
អាការៈដែលបង្ហាញថា ប្រព័ន្ធរំលាយអាហារត្រូវការការថែទាំ៖
ទាំងនេះ គឺអាការៈទូទៅមួយចំនួនដែលអាចបញ្ជាក់ថា សុខភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នកត្រូវការការថែទាំ៖
• ប្រសិនបើអ្នកធុំក្លិនមាត់៖ ប្រសិនបើតុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីអាក្រក់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកមិនឋិតឋេរ អ្នកទំនងជាអាចចាប់ផ្ដើមជួបប្រទះភាពមិនប្រក្រតីនៃប្រព័ន្ធរំលាយអាហារកាន់តែខ្លាំង។ ការធុំក្លិនមាត់ដែលក្លិនមិនល្អមានច្រើនជាងក្លិនល្អ គឺជារោគសញ្ញានៃជំងឺ dysbiosis ជាអតុល្យភាពនៃបាក់តេរីអាក្រក់ និងបាក់តេរីល្អនៅក្នុងពោះវៀន។
• ប្រសិនបើអ្នកតែងជួបបញ្ហាហើមពោះ ថប់ដង្ហើម និងរាគរូស៖ តម្រុយចម្បងនៃភាពមិនប្រក្រតីនៃប្រព័ន្ធរំលាយអាហារ គឺការហើមពោះ ថប់ដង្ហើម និងរាគញឹកញាប់។ អាការៈទាំងនេះកើតឡើងដោយសារសុខភាព និងចំនួនបាក់តេរីដែលរស់នៅក្នុងពោះវៀន។ បាក់តេរីទាំងនេះ ត្រូវបានគេស្គាល់ថាជា microbiome និងរោគសញ្ញាជាច្រើនដូចជា ភាពមិនប្រក្រតីនៃពោះវៀន ឬ ថប់ដង្ហើមកើតឡើងនៅពេលដែលសមតុល្យនៃបាក់តេរីមិនមានចំនួនត្រឹមត្រូវ។
• ប្រសិនបើអ្នកឆាប់មានប្រតិកម្មនឹងអាហារ៖ ពោះវៀនជាអ្នកចាំទីដែលសម្រេចថា តើត្រូវឱ្យអ្វីខ្លះត្រូវចូលទៅក្នុងពោះវៀន? អ្វីដែលត្រូវនៅក្នុង និងអ្វីដែលត្រូវចេញពីពោះវៀន។ អាហារដែលអ្នកញ៉ាំ ប៉ុន្តែមិនត្រូវបានរំលាយនឹងហូរចេញទៅចុងម្ខាងទៀតនៃពោះវៀន។ ចំណុចនេះបង្ហាញអំពីតួនាទីសំខាន់បំផុតនៃប្រព័ន្ធរំលាយអាហារ ដែលការពារសារធាតុផ្សេងៗមិនឱ្យចូលក្នុងរាងកាយ។ នៅពេលអាហារឆ្លងកាត់ពោះវៀន វាក្លាយជាម៉ូលេគុលប្រូតេអ៊ីនដ៏ធំមួយដែលអាចជ្រាបចូលក្នុងចរន្តឈាម។ ដោយសារតែប្រូតេអ៊ីនធំៗទាំងនេះ មិននៅក្រៅពោះវៀន រាងកាយត្រូវពឹងផ្អឹកទៅលើប្រព័ន្ធការពាររាង្គកាយ ដើម្បីកម្ចាត់ប្រូតេអ៊ីនទាំងនេះ។ បញ្ហានេះ ធ្វើឱ្យរាងកាយធ្វើការវាយប្រហារតាមរយៈការធ្វើប្រតិកម្មទៅនឹងអាហារ។
• ប្រសិនបើអ្នកជួបបញ្ហាភើនៅពេលញ៉ាំបាយមិនទៀងទាត់ ឬនៅពេលតានតឹងក្នុងអារម្មណ៍៖ នៅពេលមានការតានតឹងក្នុងអារម្មណ៍ ឈាមបាញ់ចេញពីប្រព័ន្ធរំលាយអាហារទៅសរីរាង្គផ្សេង ដែលជួយដុតកម្ទេចរបស់ដែលយើងត្រូវការ។ មនុស្សមួយចំនួន ដែលជួបប្រទះភាពតានតឹងក្នុងអារម្មណ៍រយៈពេលយូរ កំពុងប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ឈាមទៅឱ្យប្រព័ន្ធរំលាយអាហារ ដែលនាំឱ្យសុខភាពពោះវៀនចុះខ្សោយ។
ស្ដារសុខភាពនៃប្រព័ន្ធរំលាយអាហារឡើងវិញ
ទាំងនេះ ជាវិធីសាស្រ្តដែលអ្នកអាចដោះស្រាយបញ្ហា សុខភាពប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យសុខភាពពោះវៀនមានភាពល្អប្រសើរឡើង៖
• ត្រូវធានាថាអ្នកបរិភោគទឹកបានគ្រប់គ្រាន់៖ ត្រូវមានទឹកមួយដបនៅជាប់ដៃ និងត្រូវផឹកទឹកយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។ ទឹកជួយកម្ចាត់ជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ និងជួយបញ្ចៀសរោគសញ្ញាខាងលើ។
• ត្រូវបរិភោគអាហារឱ្យសមតុល្យ៖ អាហារដែលអ្នកទទួលទានប្រចាំថ្ងៃ មានឥទ្ធិពលទៅលើសុខភាព Microbiome។ ប្រសិនបើអ្នកទទួលទានអាហារកំប៉ុង អ្នកកំពុងធ្វើឱ្យខ្លួនឯងប្រឈមមុខនិងហានិភ័យនៃការស្រូបយកសារជាតិអាហារបំប៉នមិនគ្រប់គ្រាន់។ ប៉ុន្តែ ប្រសិនបើអ្នកទទួលទានអាហារដែលងាយរំលាយ និងសម្បូរដោយសារជាតិបំប៉ន អ្នកអាចនឹងមានអារម្មណ៍ថា មានថាមពលជាងមុន ដោយសារតែទទួលបាននូវសារជាតិ Microbiome ដែលបានពីអាហារដែលផ្ដល់ផលល្អដល់សុខភាព។
• ចៀសវាងទទួលទានអាហារដែលបណ្ដាលឱ្យមានប្រតិកម្ម៖ ចំពោះអ្នកដែលមានប្រតិកម្មនឹងអាហារ ត្រូវអានស្លាកសញ្ញាដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យមើលគ្រឿងផ្សំរបស់វា។ នេះជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការគ្រប់គ្រងរបបអាហាររបស់អ្នក និងត្រូវចៀសវាងការទទួលទានអាហារដែលអាចបណ្ដាលឱ្យកើតមានប្រតិកម្ម។
• ត្រូវតាមដានកម្រិតនៃភាពតានតឹងអារម្មណ៍ និងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់៖ ត្រូវបង្កើតទម្លាប់គ្រប់គ្រងការតានតឹងអារម្មណ៍ ដើម្បីតាមដានសុខភាពនៃប្រព័ន្ធរំលាយអាហាររបស់អ្នក ។ ត្រូវគេងឱ្យបានយ៉ាងហោចណាស់ពី៦ ទៅ៨ម៉ោងក្នុងមួយថ្ងៃ និងត្រូវញ៉ាំឱ្យបានទៀងទាត់។
វេជ្ជបញ្ជា៖ ជាបទដ្ឋានទូទៅមួយដែលត្រូវមានវេជ្ជបញ្ជាក្នុងការប្រើប្រាស់ថ្នាំ ឬថ្នាំអង់ទីប៊ីយ៉ូទិកក្នុងការព្យាបាលជំងឺ។ ទោះជាយ៉ាងនេះក្ដី មានការលើកឡើងថា ថ្នាំអង់ទីប៊ីយ៉ូទិកមានកម្លាំងខ្លាំងក្នុងការកម្ចាត់មេរោគទាំងល្អ និងអាក្រក់ក្នុងពេលតែមួយ។ វិធីសាស្រ្តតែមួយដើម្បីធ្វើឱ្យពោះវៀនមានសុខភាពល្អ គឺត្រូវប្ដូរបាក់តេរីចាស់ៗដោយដាក់ជំនួសនូវបាក់តេរីថ្មីល្អៗ ដោយប្រើថ្នាំជំនួយប្រូប៊ីអូទិក និងអាហារផ្អាប់ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកជាប្រចាំនោះ។ ពោះវៀនដែលមានសុខភាពល្អ គឺជាចំណុចគន្លឹះនៅពេលដែលប្រឈមមុខនឹងបញ្ហានៃប្រព័ន្ធរំលាយអាហារ និងបញ្ហាសុខភាព។ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្កើនសុខភាពល្អដល់ពោះវៀន ដើម្បីធ្វើឱ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរឡើង។
ដកស្រង់ចេញពី៖
http://www.bodyandsoul.com.au/health/health-advice/how-to-improve-your-gut-health/news-story/6fb8deced3ad78ab28b1cf6191003f39
http://www.pcrm.org/media/online/sept2014/seven-foods-to-supercharge-your-gut-bacteria
https://authoritynutrition.com/improve-gut-bacteria/
http://www.star2.com/health/wellness/2017/05/07/heres-to-gut-health/
https://chriskresser.com/9-steps-to-perfect-health-5-heal-your-gut/
https://www.mindbodygreen.com/0-28182/6-ways-to-boost-your-nutrient-absorption-by-improving-your-gut-health.html
http://www.navacenter.com/community/article-library/browse/2015/06/01/your-body’s-second-brain—the-importance-of-gut-health