អំណានរឿងព្រេងនិទាន
សិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែចូលបណ្ណាល័យដើម្បីអានសៀវភៅទៅតាមកម្រិតថ្នាក់ក្នុងកាលវិភាគសិក្សារបស់សាលា។ នៅក្នុងបណ្ណាល័យមានសៀវភៅសំបូរបែបតម្រូវទៅតាមអាយុកុមារជាក់ស្តែងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ប្អូនៗថ្នាក់ទី៣ បានចូលបណ្ណាល័យអានសៀវភៅរឿងព្រេងនិទាន ដោយយកចិត្តទុកដាក់ និងមានភាពសប្បាយរីករាយក្នុងការអាននោះ។