កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ចាងហ្វាងរង តាំងវិបុល ចាងហ្វាង បឋមភូមិ និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានចុះចែកបណ្ណសរសើរជូនដល់សិស្សានុសិស្សប្រឡងជាប់សិស្សពូកែ ម៉េងលី ជេ. គួច មុខវិជ្ជារូបវិទ្យា គណិតវិទ្យា និងភាសាខ្មែរ ថ្នាក់ទី៩ និងទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការចុះចែកបណ្ណសរសើរនេះ គឺជាការលើកទឹកចិត្ត នឹងជម្រុញឱ្យប្អូនៗសិស្សានុសិស្ស ខិតខំបន្ថែមទៀត ដើម្បីក្រេបជញ្ជក់នូវចំណេះដឹងទាំងនេះ ដើម្បីជាស្ពានក្នុងថ្ងៃអនាគត។