សិស្សមត្តេយ្យសិក្សា រៀនពីរបៀបដំាស្ពៃតឿ
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ ម៉ី មករា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សមត្តេយ្យសិក្សាក ដើម្បីសិក្សាពីបំណិនជីវិតស្តីពី ការដាំស្ពៃតឿ។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្នុងជីវិតសិក្សា ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ការដាំបន្លែដែលគ្មានជាតិគីមី និងមានភាពងាយស្រួលក្នុងការដាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាត្រូវតែផ្សារភ្ជាប់នឹងការធ្វើផ្ទាល់ដៃដោយឱ្យសិស្សមកអនុវត្តជាក់ស្តែង។