សិស្សក្រោមមត្តេយ្យសិក្សា២ និង៣ រៀនពីរបៀបដាំផ្កាស្បៃរឿង
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ ពុធ សុគន្ធា ជាគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សក្រោមមត្តេយ្យសិក្សា២ និង៣ សិក្សាពីបំណិនជីវិតស្តីពី ការដាំផ្កាស្បៃរឿង។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្នុងជីវិតសិក្សា ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ការដាំផ្កា។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាត្រូវតែផ្សារភ្ជាប់នឹងការធ្វើផ្ទាល់ដៃដោយឱ្យសិស្សមកអនុវត្តជាក់ស្តែង។