កម្មវិធីរ៉ូដសូ អំពី ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក PUBLIC ROADSHOW THE INITIAL PUBLIC OFFERING OF MENGLY J. QUACH EDUCATION PLC.
ជម្រាបសួរបងប្អូនទាំងអស់គ្នា!
សម្រាប់អតិថិជនទាំងអស់ រួមទាំងអ្នកដែលបានចូលរួមកក់ហ៊ុនបម្រុងទុក និងអ្នកស្នើសុំទិញហ៊ុនពី 100 ហ៊ុនឡើងទៅ ត្រូវផ្ទេរប្រាក់ ដាក់ប្រាក់ ឬស្កេន QR កុងប្រាក់រៀល ឬកុងប្រាក់ដុល្លារដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងទទួលបាន ដែលមានរូបភាពភ្ជាប់ជាមួយឈ្មោះអ្មកទទួលគឺ MJQE – SUBSCRIPTION ACCOUNT។
នៅពេលដែលផ្ទេរប្រាក់ ដាក់ប្រាក់ ឬបង់ប្រាក់នៅធនាគារ អេស៊ីលីដា បានជោគជ័យ សូមថតរូបភាពដែលពាក់ព័ន្ធផង ព្រោះអ្នកនឹងត្រូវការបំពេញសំណើទិញហ៊ុនតាមwebsite https://subscription.mjqeducation.edu.kh។ ក្នុងករណីនេះ អ្នកត្រូវ upload រូបភាពដែលយើងបានផ្ទេរប្រាក់ ឬបង់ប្រាក់ភ្ជាប់ជាមួយ។
លក្ខខណ្ឌនៃការបំពេញសំណើសុំទិញហ៊ុន ត្រូវមានអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ ភ្ជាប់ជាមួយរូបភាពឬ screenshot ប្រតិបត្តិការដែលបានផ្ទេរប្រាក់រួចទើបអាចស្នើទិញបានជោគជ័យ។ សម្រាប់បងប្អូនវិនិយោគិន ដែលបានដាក់ពាក្យស្នើសុំកក់ហ៊ុនបម្រុងទុក $1000គត់ ពេលដែលបង់ប្រាក់ គឺស្នើសុំទិញ 1,960 ហ៊ុន = 999.60$ ឬ 1,961 ហ៊ុន = 1,000.11$។ ក្នុងករណីដែលអ្នកចង់ដំឡើងហ៊ុន ក៏អាចធ្វើបានដែរ បើអ្នកគិតថា 1,960 ឬ 1,961 ហ៊ុន ពិបាកចងចាំ បងប្អូនអាចអញ្ជើញស្នើសុំទិញ 2,000 ហ៊ុន = $1,020 ឬ 4.160.000៛ (1ហ៊ុន=$0.51 ឬ 2080៛) ឬ ច្រើនជាងនេះក៏បានដែរ។
ការបង់នេះគឺមិនមានការបង់កម្រៃជើងសាទេ ប៉ុន្តែត្រូវបង់ឱ្យបានគ្រប់ចំនួន។ ចំនួនហ៊ុនដែលទិញបានជោគជ័យ នឹងឃើញនៅក្នុងសមតុល្យហ៊ុន តាម App CSX Trade មុននឹងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ឡើងផ្សារហ៊ុនមុន១ថ្ងៃ។
សូមអរគុណ!