អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ “ប្រាជ្ញាសិប្បនិម្មិត AI ជះឥទ្ធិពលវិជ្ជមានកាន់តែខ្លាំងលើការរស់នៅរបស់មនុស្ស តែក៏គួរឱ្យខ្លាចសម្រាប់ពេលអនាគត”
អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ
#MJQE#AmericanInterconSchool
យើងបានដឹងខ្លះៗហើយកាលពីពេលកន្លងទៅ អំពីព័ត៌មាននៃបច្ចេកវិទ្យា AI (Artificial Intelligence) ឬ “ប្រាជ្ញាសិប្បនិម្មិត”។ វាត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងស្ថានភាពដែលពិភពលោកជួបការរាតត្បាតវីរុសកូវីដ-19។ ស្របនឹងអត្ថប្រយោជន៍ដែលទទួលបានពី
បច្ចេកវិទ្យាទំនើបនេះ វាក៏បានបង្កើតទិដ្ឋភាពចម្រូងចម្រាសជាច្រើនផងដែរនៅឧស្សាហកម្មបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការងាររបស់មនុស្ស ព្រមទាំងការអភិវឌ្ឍមុខងារផ្សេងៗរបស់វា។ ចំណុចខាងក្រោមនេះជាការពិតមួយចំនួនអំពី AI ដែលអ្នកមិនទាន់បានដឹង ឬបានដឹងខ្លះហើយអំពីបច្ចេកវិទ្យា AI ឬប្រាជ្ញាសិប្បនិម្មិតដែលយើងអាចស្វែងយល់បានថា តើគួរឱ្យខ្លាច ឬជារឿងល្អនៅពេលដែលវាចាប់ផ្តើមដំណើរការកាន់តែខ្លាំងនៅពេលអនាគត?
1. AI ក្លាយជាសត្វចញ្ចឹមនៅផ្ទះ៖ រូបជាសត្វចិញ្ចឹមបំពាក់ដោយ AI ជាបច្ចេកវិទ្យាថ្មីដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវមានវត្តមានរួចទៅហើយនាពេលបច្ចុប្បន្ន។ នៅបណ្តាប្រទេសជឿនលឿនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យា ទំនើបនេះដើម្បីគ្រប់គ្រងស្ថានភាពស្ទើរគ្រប់យ៉ាងនៅក្នុងផ្ទះ។ វាមានអារម្មណ៍ និងរូបរាងដូចជាសត្វមែនទែន ដែលម្ចាស់មិនពិបាកថែទាំ និងផ្តល់ចំណីឱ្យនោះទេ។ គេរំពឹងថាវានឹងមានកាន់តែច្រើននៅលើទីផ្សារ
បច្ចេកវិទ្យាក្នុងឆ្នាំ2025 ខាងមុខ។
2. AI ភាគច្រើនបំពាក់លើមនុស្សយន្ត រ៉ូបូតដែលមានភេទជាស្ត្រី៖ ទោះបីជាមិនអាចមានអវយវៈដើម្បីសម្គាល់ដូចមនុស្ស តែមនុស្សយន្តភាគច្រើនមានសំឡេងជាមនុស្សស្រី។ ជាក់ស្តែងដូចជា បច្ចេកវិទ្យា Alexa របស់ Amazon និង Siri របស់ Google ត្រូវបានបង្កើតឡើងដើម្បីជាជំនួយរបស់មនុស្ស។ សំឡេងមនុស្សស្រីបង្កើន
ឱ្យមានភាពស្និទ្ធស្នាល រមទម្យ និងសុភាពរាបសាជាងសំឡេងបុរស។
3. AI អាចដឹងពីអារម្មណ៍របស់អ្នក៖ កាលពីឆ្នាំ1990 រ៉ូបូតមួយដែលមានឈ្មោះថា Kismet បានក្លាយទៅជារ៉ូបូតដំបូងដែលត្រូវបានគេទទួលស្គាល់ថាមានបច្ចេកវិទ្យាអាចកំណត់ដឹងពីអារម្មណ៍របស់មនុស្សតាមរយៈកាយវិការ ព្រមទាំងចាប់បានពីការលើកដាក់សំឡេងរបស់មនុស្ស។ ទម្រាំមកដល់ពេលបច្ចុប្បន្ន ហើយបន្តទៅថ្ងៃអនាគតទៀតនោះ គឺវាអាចនឹងបង្ហាញពីភាពអស្ចារ្យមួយដែលបច្ចេកវិទ្យាកាន់តែជិតជីវិត និងដង្ហើមរបស់មនុស្សផងដែរ។
4. AI អាចជួសជុលបញ្ហារបស់ប្រព័ន្ធដំណើរការខ្លួន៖ វាអាចជារឿងដែលអ្នកគិតថាមិនអាចទៅរួច ប៉ុន្តែការពិត AI បំពាក់លើរ៉ូបូតមួយចំនួនដែលអាចធ្វើបាន។ ប្រសិនបើមនុស្សយន្តដែលប្រើប្រាស់បច្ចេកវិទ្យា AI អាចជួសជុលជើងដៃ ឬផ្នែកណាមួយនៃតួខ្លួនបាន មានន័យថាអាចគ្រប់គ្រង ឬបញ្ជាសកម្មភាពណាមួយបានដោយងាយ ប្រសិនបើអ្នកប្រើប្រាស់ពុំបានគិតស៊ីជម្រៅលើការងារគ្រប់គ្រងវា។
5. AI ជំនួសការងាររបស់មនុស្ស៖ មកដល់ពេលនេះការងាររបស់ពលរដ្ឋកាណាដាប្រមាណជាង1លានកន្លែង ត្រូវបានជំនួសដោយសកម្មភាព AI ដើម្បីកាត់បន្ថយការចំណាយរបស់ថ្លៃដើម។ តាមការស្រាវជ្រាវរបស់ Guardian បានបញ្ជាក់ថា ការងារបែបបដិសណ្ឋារកិច្ចចំនួន85ភាគរយលើលោក នឹងប្រឈមមុខទៅនឹងការបាត់បង់នៅពេលអនាគត។ សព្វថ្ងៃនេះ នៅប្រទេសថៃបានប្រើប្រាស់រ៉ូប៉ូតសម្រាប់ផ្តល់ព័ត៌មាននៅក្នុងមន្ទីរពេទ្យធំៗមួយចំនួនផងដែរ។
6. AI មានភាពវៃឆ្លាតជាងមនុស្ស៖ បច្ចេកវិទ្យានេះអាចរៀនសូត្របានលឿន ហើយផ្ទុកការចងចាំបានច្រើនជាងមនុស្ស។ គេជឿជាក់ថា AI កាលពីឆ្នាំ 2013 មានភាពវៃឆ្លាតស្មើទៅនឹងក្មេង4ឆ្នាំ ហើយនៅឆ្នាំ2029 វានឹងមានកម្រិតចេះដឹងស្មើនឹងមនុស្សពេញវ័យម្នាក់។
7. មនុស្សនឹងអាចមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សយន្ត (AI)៖ តាមការស្រាវជ្រារបស់អ្នកវិទ្យាសាស្ត្រមួយចំនួនជឿជាក់ថា ត្រឹមឆ្នាំ2050 មនុស្សនឹងអាចមានសិទ្ធិរៀបការស្របច្បាប់ជាមួយនឹងមនុស្សយន្ត ខណៈដែលបច្ចុប្បន្ន AI កំពុងអភិវឌ្ឍខ្លួននៅឡើយ។
8. AI មានសញ្ជាតិ និងលិខិតឆ្លងដែន៖ អ្នកបានស្គាល់ហើយមនុស្សយន្ត Sophia ដែលមានរូបរាងដូចមនុស្ស។ តាមរយៈអង្គការ UNDP មនុស្សយន្ត Sophia នាងបានធ្វើដំណើរមកដល់កម្ពុជា។ នាងបានក្លាយជាមនុស្សយន្តដំបូងដែលមានកាន់លិខិតឆ្លងដែនជាជនជាតិអារ៉ាប៊ីសាអូឌីត ហើយវាបានក្លាយទៅជាចម្រូងចម្រាសមតិទាំងសាទរ ទាំងព្រួយបារម្ភសម្រាប់មនុស្សនៅជុំវិញពិភពលោកផងដែរ។
9. AI អាចសរសេរអក្សរបានយ៉ាងល្អ៖ គ្រាមួយដែលមានហេតុការណ៍រញ្ជួយដីនៅកាលីហ្វ័រញ៉ា មនុស្សយន្តមួយត្រូវបានគេដាក់ឱ្យធ្វើការងារក្នុងការសរសេរអត្ថបទស្តីអំពីបញ្ហានេះ តាមរយៈការប្រមូលទិន្នន័យពីក្រុមភូមិ សាស្រ្ត។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/artificial-intelligence-for-the-future/