គ្រូក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

ទំព័រដើម / គ្រូក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

ការសិក្សាថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ការសិក្សានៅថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យសិក្សាធ្វើឱ្យប្អូនៗកុមារទទួលបានសីលធម៌ ការអភិវឌ្ឍរាងកាយ សតិបញ្ញា ភាសា លំនឹកគិត និងចំណេះដឹងដ៏ច្បាស់លាស់តាមរយៈសកម្មភាពជាច្រើនដូចជា សិក្សាសង្គម បុរេ សំណេរ បុរេគណិត ចម្រៀង កំណាព្យ រឿងនិទាន គំនូរ សង្កេត ភាសាអង់គ្លេស និងល្បែងសិក្សានានា។ ក្រៅពីនេះ យើងបានបន្ថែមជូនប្អូនៗនូវការហាត់ហែលទឹក បំណិនជីវិត ការច្នៃប្រឌិត ដំណើរកម្សាន្ត សកម្មភាពកីឡា សកម្មភាពបោះតែនតិ៍ ជំរុញទឹកចិត្តប្អូនៗឱ្យចូលចិត្តការអានតាមរយៈការផ្តល់នូវសៀវភៅរឿងជារៀងរាល់សប្តាហ៍។
សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗឱ្យស្របនឹងការលូតលាស់យ៉ាងឆាប់រហ័សរបស់ពួកគាត់ ជាមួយលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ ការត្រាប់តាមដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និងភាសាអង់គ្លេស។