ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

ទំព័រដើម / ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

កុមារ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទៅលើ​កាយសម្បទា​ សតិបញ្ញា​ ស្មារតី​ការ​គិត​ សីលធម៌​ និង​ភាសា​ទៅតាម​បរិយាកាស​ និង​ទំនោរ​នៃ​ មជ្ឈដ្ឋាន​សង្គម​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​ជំនាញ​យ៉ាង​ពិសេស​ក្នុង​ការ​បណ្តុះបណ្តាល​កុមា​រតូចៗ​ ឱ្យ​ស្រប​នឹង​ការលូតលាស់​យ៉ាង​រហ័ស​របស់​ពួកគាត់​ ជាមួយនឹង​លក្ខណៈ​ពិសេស​យ៉ាង​សម្បូរ​បែប​ដូច​ខាងក្រោម​៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញដល់ការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ និងការត្រាប់តាម ដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និង ភាសាអង់គ្លេស។

សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ

  • ពេលព្រឹក (8:00 am - 10:30 am )
  • ពេលរសៀល (14:00 pm - 16:30 pm)

សិក្សាលើមុខវិជ្ជា៖

០១

បុរេសំណេរ

០២

ចម្រៀង

០៣

គំនូរ

០៤

បំណិនជីវិត

០៥

រឿងនិទាន

០៦

បុរេគណិត

០៧

ល្បែងបុរេគណិត

០៨

កសាង

០៩

អប់រំកាយ

១០

ភាសាអង់គ្លេស

១១

សោតទស្សន៍

១២

ទស្សនាសង្កេត

១៣

ល្បែងបុរេសំណេរ

១៤

អនាម័យខ្លួនប្រាណ

១៥

អនាម័យមាត់ធ្មេញ

១៦

កីឡា

១៧

ល្បែងសិក្សាកម្សាន្តសប្បាយ

លោកស្រី ឥន កែវកន្និដ្ឋា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

អានបន្ត →