អគារសិក្សា

ទំព័រដើម / អគារសិក្សា

អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ


អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ មានអាស័យដ្ឋានស្ថិតនៅអគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគារនេះមានកម្ពស់៧ជាន់ មានទំហំដីសរុបចំនួន៦៥៦.៥ម៉ែត្រការេ និងទំហំអគារសរុបចំនួន២៨៧០ម៉ែត្រការេ។ ក្រោយពីបានចូលកាន់កាប់រួចមក ​អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ត្រូវបានធ្វើកំណែទម្រង់ថ្មី ជួសជុលប្តូរមុខមាត់ថ្មី និងតុបតែងដើម្បីឱ្យអគារនេះមានលក្ខណៈសមស្របទៅនឹងអគារសិក្សាដែលមានស្តង់ដា និងមានផាសុកភាពសម្រាប់សិស្សានុសិស្សសិក្សា។ អគារនេះបានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀន និងតាមទីធ្លាសាលា ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស និងបុគ្គលិកទាំងអស់។ នៅជាន់ផ្ទាល់ដី និងបន្ទប់រៀនគឺមានបរិយាកាសល្អ ហើយមានបំពាក់ទៅដោយគ្រឿងបរិក្ខារអេឡិចត្រូនិកទំនើបៗដូចជា ម៉ាស៊ីនត្រជាក់ កង្ហារ និងអំពូលភ្លើង LED ដែលមានផាសុកភាពសម្រាប់សិស្សានុសិស្សសិក្សា។

បន្ទាប់ពីបានធ្វើការជួសជុល កំណែទម្រង់ប្តូរមុខមាត់ថ្មីរួចរាល់ហើយ អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ឱ្យសិស្សានុសិស្សថ្នាក់ចំណេះទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់​ទី១២ និងផ្នែកភាសាអង់គ្លេស និងចិន សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។