វិទ្យាល័យ
ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជំ។
ដើម្បីអភិវឌ្ឍប្អូនៗក្នុងយុវភាពនេះ សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់រំដូចតទៅ៖
- សាលារៀន អន្តរទ្វីប អាមេរិកាំង បានពង្រីកនូវសក្តានុភាព និងមានកិត្តិសព្ទរបស់ខ្លួនពាសពេញផ្ទៃប្រទេស តាមកម្មវិធីសិក្សាបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ទទួលស្គាល់ជាថ្នាក់ជាតិ និងគ្រប់មជ្ឈដ្ឋានអ្នកសិក្សាអំពីគុណភាព វិន័យ និងសេវាកម្មអប់រំ ចំណេះទូទៅ។
- បំពេញនូវតម្រូវការចំាបាច់ជូនសិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងផ្នែកកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងតម្រូវការផ្នែកសុខភាពរបស់សិស្ស។
- សាលារៀនបានដាក់បញ្ចូលនូវកម្មវិធីពិសេសរួមមាន ការអនុវត្តពិសោធ ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវតាមរយៈឯកសារដ៏សម្បូរបែបគ្រប់កម្រិត និងគ្រប់ជំនាញក្នុងបណ្ណាល័យ និងតាមប្រព័ន្ធអ៊ីនធឺណេត។
- សិស្សទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងគុណធម៌។
- អប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងឱ្យចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។
សិក្សាលើមុខវិជ្ជា៖
school
សីលធម៌-ពលរដ្ឋវិជ្ជា
temple_buddhist
ប្រវត្តិវិទ្យា
កម្មវិធីជម្រើសដូចជា៖
+ កម្មវិធីជម្រើស៖ កីឡា
+ កម្មវិធីជម្រើស៖ ជំនាញបំណិនជីវិត
លោក ឡេង សុខអេង
ចាងហ្វាងមធ្យមសិក្សាទុតិយភូមិ
អានបន្ត →
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២