បទបង្ហាញដំណើរទស្សនកិច្ចសិក្សារបស់សិស្សទី៨​ទៅកាន់ស្ថានីយ៍ផលិតពូជត្រី ៧មករា​ និងរមណីយដ្ឋានស្អាងភ្នំ

ទំព័រដើម / បទបង្ហាញដំណើរទស្សនកិច្ចសិក្សារបស់សិស្សទី៨​ទៅកាន់ស្ថានីយ៍ផលិតពូជត្រី ៧មករា​ និងរមណីយដ្ឋានស្អាងភ្នំ

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ លោកប៉ាំង លាងស៊ីម នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្ដីអំពីបទបង្ហាញដំណើរទស្សនកិច្ចសិក្សារបស់សិស្សទី៨​ទៅកាន់ស្ថានីយ៍ផលិតពូជត្រី ៧មករា​ និងរមណីយដ្ឋានស្អាងភ្នំ។ ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ នៅឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងនៃសាលារៀន បានជ្រើសរើសយកទីតាំងស្ថានីយផលិតពូជត្រី ៧មករា និងរមណីយដ្ឋាន ស្អាងភ្នំសម្រាប់ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ។ ក្នុងគោលបំណងដើម្បីជាការផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យពួកគាត់បានត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ជូនផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាដំណើរទស្សនកិច្ចសិក្សាលើកទី១៦៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២៥​ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទី។

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤